Mbappe ឆ្លើយ​យ៉ាង​ខ្លី​អំពី​អនាគត​របស់​ខ្លួន (មានវីដេអូ)

0

ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លឹ​ប Paris Saint-Germain នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជាមួយនឹង​ស្នាមញញឹម​យ៉ាង​ស្រស់បំព្រង នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ថា​តើ​គាត់​នឹង​ចូល​ចូលរួម​ជាមួយ Real Madrid ឬ Liverpool ។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ចេញពី​កីឡដ្ឋាន Parc des Princes ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​។ អនាគត​របស់​ម្ចាស់​ជើងឯក World Cup 2018 អាច​នឹង​ទៅ Liverpool ឬ Real Madrid ជាមួយនឹង​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​ខែមករា​។

យោង​តាម RMC Sport បាន​ឲ្យ​ដឹង​ថា Mbappe ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​កម្មវិធី​សប្បុរសធម៌​របស់​គាត់​ឈ្មោះ​ថា «Inspired by KM» កាលពីដើម​ស​ប្តា​ហ៍​នេះ ហើយ​ត្រូវ​បាន​សួរ​អំពី​អនាគត​របស់​គាត់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។ នៅ​ពេល​សួរ​ដោយ​ផ្ទាល់​ថា​តើ​គាត់​ចង់​ចូលរួម​ជាមួយ Real Madrid ឬ Liverpool គាត់​ត្រូវ​បាន​ញញឹម​ហើយ​ឆ្លើយ​តប​។

យោង​តាម​របាយការណ៍​របស់ RMC Sport បាន​ឲ្យ​ដឹង​ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​បាន​និយាយ​បែប​នេះ​៖ «​សម្រាប់​ពេល​នេះ​វា​ជា​ការ​ប្រកួត World Cup ជា​លើក​ទី​ពីរ​របស់ខ្ញុំ​។ បន្ទាប់​ពី​នោះ​មក ខ្ញុំ​មិនដឹង​នោះ​ទេ​»​។

Liverpool និង Real Madrid ចាប់អារម្មណ៍ Mbappe ខ្លាំង​ជាងគេ​។ Madrid មានការ​ខកចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​ព័ត៌មាន​នៃ​ការ​បន្ត​កុងត្រា​របស់​គាត់​ជាមួយ PSG បាន​បែកធ្លាយ​។

ប្រធាន​ក្លឹ​ប Real លោក Florentino Perez ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​នឹង​សោកស្តាយ​ចំពោះ​ការ​បដិសេធ​របស់​គេ​។ Perez បាន​និយាយ​ថា​៖

«​យើង​ចង់​ធ្វើ​វា​កាលពី​ខែសីហា​ឆ្នាំ​មុន ហើយ​ពួក​គេ​មិន​បាន​អនុញ្ញាត​ឱ្យ​គាត់​ចាកចេញ​ទេ គាត់​នៅ​តែ​និយាយ​ថា​គាត់​ចង់​លេង​នៅ Madrid ហើយ​ដូច​កាលពី 15 ថ្ងៃមុន​គាត់​បាន​ផ្លាស់​ប្តូរ​ចិត្ត​។ នេះ​មិនមែន​ជា Mbappe ដែល​ខ្ញុំ​ចង់​នាំ​យក​នោះ​ទេ គាត់​គឺជា​ម្នាក់ ទៀត ដែល ចង់​ផ្លាស់ ប្តូរ ក្តី ស្រមៃ របស់ ខ្លួន »​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​បាន​ចាប់ផ្តើម​រដូវ​កាល​យ៉ាង​អស្ចារ្យ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 12 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 13 ប្រកួត​សម្រាប់ PSG៕