ភ្នំពេញ៖ កម្លាំងសមត្ថកិចប៉ុស្តិ៏ក្បាលកោះបានធ្វការឃាត់ខ្លួនជនសង្សយ័ ១នាក់ក្នុងចំណោម ២នាក់ ក្នុងករណី លួចកាំមេរ៉ាសុវត្ថភាព នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨-១០- ២០២២ ម៉ោង២២ និង២៧នាទី។
ក្នុងនោះជនរងគ្រោះឈ្មោះធូយ ថាវី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែកជនសង្ស័យឃាត់ខ្លួនឈ្មោះឈន ពន្លក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ស្នាក់នៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថាកាលថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានដាក់កាំមេរ៉ាសុវត្ថភាព នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ លុះមកដល់ថ្ងៃទី០៨-១០- ២០២២ ម៉ោង២២ និង២៧នាទី ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ឈ្មោះឈន ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ ក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ ជិះកង់០១គ្រឿង មកធ្វើសកម្មភាពលួចកាត់កាំមេរ៉ាសុវត្ថភាពរបស់ជនរងគ្រោះ រួចយកទៅលក់អោយជនសង្ស័យមិនស្គាល់ឈ្មោះ ភេទប្រុស អាយុ៣៩ឆ្នាំ នៅម្ដុំភូមិព្រែកធំ១ សង្កាត់ក្បាលកោះ បានលុយចំនួន ៤០០០០រៀល យកទៅស៊ីចាយ និងជក់ថ្នាំញៀនអស់ រួចនាំគ្នាគេចខ្លួន។ រហូតមកដល់ថ្ងៃទី១២.១០.២០២២ វេលម៉ោង២០:៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យឈ្មោះឈន ពន្លក នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ។ ចំណែកជនសង្ស័យឈ្មោះ ក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ គេចខ្លួនបាត់៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ