កណ្តាល៖ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានបញ្ជាក់នៅមុននេះបន្តិចបានអោយដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មទូក.ដ ចំនួន ២នាក់ និងអ្នកបើកទូក.ដចម្លងម្នាក់ បន្ទាប់ពីមានហេតុការណ៍លិចទូកកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្តាលកូនសិស្សចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត។
ប្រភពដដែរ បានបន្ថែមថា អធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ដោយឡែកអ្នកបើកទូក.ដ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែក៏ត្រូវបានស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច៕