ព័ត៌មានបន្ថែម៖ រកឃើញសពជនរងគ្រោះម្នាក់ទៀត ក្នុងករណីលេចទូកចម្លងសិស្ស

0

កណ្តាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទី​ថ្ងៃ​ត្រង់​ កម្លាំង​ចម្រុះ​ និង​ក្រុម​ការងារ​ចុះ​រុករក​សពជនរងគ្រោះបានចំនួន០១នាក់​​​ បន្ថែមទៀត ឈ្មោះ​ សុវត្ថិ​ សក្ខិណា​ ភេទស្រី​អាយុ១៣ឆ្នាំ មុខរបរសិស្ស។

​រកឃើញសរុបចំនួន១៣នាក់ ស្លាប់០៩នាក់ (ស្រី០២នាក់) នៅបាត់ខ្លួនចំនួន០២នាក់​ (ស្រី​០១នាក់) មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស
បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល