ក្លឹបហង្សក្រហម Liverpool កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Mundo Deportivo។
ត្រលប់ទៅខែឧសភាឆ្នាំនេះលោក Jurgen Klopp បានសារភាពថាហង្សក្រហមគឺជាអ្នកគាំទ្រដ៏ធំរបស់ខ្សែប្រយុទ្ធ PSG វ័យ 23 ឆ្នាំប៉ុន្តែមិននៅក្នុងការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើម្ចាស់ជើងឯក World Cup 2018 នោះទេ។
ទោះយ៉ាងណាក៏ដោយស្ថានភាពគឺខុសគ្នានៅពេលនេះ ដោយសារព័ត៌មាន Mundo បានបន្ថែមថាហង្សក្រហមគឺ «យកចិត្តទុកដាក់» ចំពោះស្ថានភាព Mbappe និងមាន «ធនធានគ្រប់គ្រាន់» ដើម្បីនាំយក Kylian Mbappe មកកាន់ទឹកដី Anfield ប្រសិនបើ PSG មានឆន្ទៈអនុញ្ញាតឱ្យគាត់ចាកចេញ៕