Home សង្គម ព័ត៌មានបន្ថែម៖ រកឃើញសពជនរងគ្រោះ ២នាក់ទៀត ធ្វើអោយចំនួនអ្នកស្លាប់ឡើងដល់ ៨នាក់!!!

ព័ត៌មានបន្ថែម៖ រកឃើញសពជនរងគ្រោះ ២នាក់ទៀត ធ្វើអោយចំនួនអ្នកស្លាប់ឡើងដល់ ៨នាក់!!!

0

កណ្តាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក ការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​។ មកដល់ពេលនេះ បានរងឃើញសពជនរងគ្រោះចំនួន០២នាក់​ បន្ថែមទៀត មានដូចខាងក្រោម÷

១-ឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
រកឃើញសរុបចំនួន១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់) នៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស
៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស
បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

 

Previous articleឆក់ទូរស័ព្ទពីជនបរទេសមិនបានសម្រេច ហើយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចវិញ
Next articleក្រោយមានហេតុការណ៍បាញ់រះសម្លាប់កុមារជាច្រើននាក់!! ធ្វើអោយនាយក​រដ្ឋមន្ត្រី​ថៃ​ដាក់បញ្ជាមួយនេះភ្លាម