ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១៖១៥នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវ/ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន ចុះល្បាតតាមបណ្តោយផ្លូវលេខ៥១កែងផ្លូវលេខ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងម្នាក់ឯងបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសជនបរទេសម្នាក់ដេីរតាមផ្លូវតែមិនបានសម្រេច ភ្លាមនោះកម្លាំងជំនាញធ្វេីការប្រដេញរហូត ដល់ផ្លូវលេខ៥៧កែងផ្លូវលេខ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទេីបធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ វ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ១ ភូមិសំរោងធំ ឃុំស័ក្តិ២ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សភារះដកហូតរួមមានម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JK-8832(របស់ជនសង្ស័យ)។
បច្ចុប្បន្ន ការិយាល័យបាននាំជនសង្ស័យខាងលេីមក ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ប្រភព៖ កងម៉ូតូប្រដេញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ