ចាប់ឪពុកចុង ក្រោយចាប់រំលោភកូនចុងខ្លួនឯងម្តង ២នាក់

0

កោះកុង ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០នាទី កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឪពុកចុងរំលោភសេពសន្ធវៈលើអនីតិជនពីរនាក់ (កូនចុង ភ្លោះ) បានសម្រេចម្នាក់ ។

មន្រ្តីនគរបាលស្រុកកោះកុង បានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ លីម វិរៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ជនរងគ្រោះ ១-ឈ្មោះ ន រ ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស (បានសម្រេច) ។ ២-ឈ្មោះ ន រ ច ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើត មានស្រុកកំណើតនៅភូមិ រោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ