Kylian Mbappe ចង់ចាកចេញពី Paris Saint-Germain ក្នុងខែមករានេះ ដោយសារតែទំនាក់ទំនងរបស់គាត់ជាមួយក្លឹប Ligue 1 មានភាពល្អកកករ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន Marca ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលបីឆ្នាំជាមួយ PSG កាលពីខែឧសភា បន្ទាប់ពីមានការរំពឹងទុកយ៉ាងខ្លាំងថាគាត់នឹងផ្លាស់ទៅ Real Madrid ដោយកុងត្រារបស់គាត់នឹងផុតកំណត់ក្នុងខែមិថុនា។
Mbappe កំពុងសម្លឹងមើលការចាកចេញនៅក្នុងខែមករា ហើយថ្នាក់ដឹកនាំរបស់ PSG បានដឹងរឿងនេះ ពួកគេយល់ព្រមសហការ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌមួយចំនួន។
Madrid ត្រូវបានគេជឿថាមិនមែនជាជម្រើសល្អនោះទេ ព្រោះវាត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ថា Mbappe នឹងផ្លាស់ទៅកន្លែងណាក៏ដោយ លើកលែងតែ Santiago Bernabeu។
ទំនាក់ទំនងរវាងប្រធានក្លឹប PSG លោក Nasser Al-Khelaifi និងប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានល្អកកករ បន្ទាប់ពីការតាមប្រមាញ់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។
គួររំលឹកឡើងវិញផងដែរថា ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមរដូវកាលក្នុងទម្រង់លេងយ៉ាងល្អ ដោយរកបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន ១២លើកសម្រាប់ PSG៕