ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ២៨៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានរថយន្តព្រូសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ២AT-៨១៦១ បានបើករ៉េចង្កូតបុករបាំងថ្មពុះចែកបង្កាន់ដៃស្ពានចូលផ្លូវក្រោមដី បណ្តាលអោយរងការខូចខាត។ ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុក ដើម្បីទុកចាំដោះស្រាយនៅពេលក្រោយ៕