រថយន្ត ៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលអោយមានអ្នករបួសធ្ងន់ស្រាល

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៤០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយ រថយន្ត ៣គ្រឿងបានបុកបន្តកន្ទុយគ្នានៅចំនុចស្ពានទី៩​ ផ្លូវ​ជាតិ​លេខ​៦A សង្កាត់​បាក់ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តទាំង ៣គ្រឿងនោះរួមមាន Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ ២AG-៥៩២២, ម៉ាក KIA ពាក់ស្លាកលេខភ្នំពេញ ២N-៩៤១១ និងមួយគ្រឿងទៀតមិនដឹងស្គាល់ស្លាកលេខ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការយករថយន្តទាំងនោះទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ៕