រថយន្តទំនើប ២គ្រឿងប៉ះគ្នា បណ្តាលអោយមានការខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំនុចផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ក្រោយរថយន្តស៊េរីទំនើប ២គ្រឿងបានបុកគ្នា។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តទាំង ២គ្រឿងនោះមានម៉ាក Ford Ranger ពាក់ស្លាកលេខ កម្ពុជា THY.9989 និងមួយទៀតម៉ាក Alphard ពាក់ស្លាកលេខភ្នំពេញ ២BU-៦៧៨៥។ នៅក្នុងហេតុការណ៍នេះ មិនបង្កអោយមានអ្នករងរបួសនោះទេ គ្រាន់តែមានការខូចខាតរថយន្តប៉ុណ្ណោះ៕