ជិះម៉ូតូដេញគ្នាតាមផ្លូវ ជ្រុលទៅបុករថយន្តមួយគ្រឿង បណ្តាលអោយ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៨:២០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​បេតុង​ជាប់​ផ្លូវ​រថភ្លើង​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើមនុស្សប្រុសស្រី ៣នាក់ បានជិះម៉ូតូដេញគ្នា រហូតជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងបណ្តាលអោយរងរបួសធ្ងន់ទាំង ៣នាក់។ ក្នុងនោះម៉ូតូបង្កហេតុខាងលើម៉ាក Honda ពាក់ស្លាកលេខកណ្តាល ១F-៤៣៤៨ ដោយឡែករថយន្តត្រូវគេបុកនោះម៉ាក FORTUNER ពាក់ស្លាកលេខភ្នំពេញ ២AR-០០៦៦៕