ឯកឧត្តម ជា​ សុផារ៉ា អះអាងថានឹងមិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅភូមិទាំង៦ ក្នុងឃុំព្រះដាក់ឡើយ

0

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២កេីត​​ ខែអស្សុជ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០៧ ខែតុលា​ ឆ្នាំ២០២២​ ឯកឧត្តម ជា​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និង​ជា​ប្រធាន​ក្រុម​ការងារ​តម្រង់​ទិស​ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុងឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​។

ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា នឹងមិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅភូមិទាំង៦ ក្នុងឃុំព្រះដាក់ឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជួយទប់ស្កាត់ការសង់សំណង់ និងអ្នកចំណូលថ្មី នៅឃុំនេះ ដើម្បីបញ្ចៀសការប៉ះពាល់ដល់រមណីយដ្ឋានអង្គរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា