ប៉ៃលិន៖ កាលពីម៉ោងប្រមាណ ១១:០០ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងមួយករណីទាក់ទង់នឹងករណីចាប់រំលោភ នៅចំនុចបន្ទប់ជួល ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើយោងតាមកប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ប.ស.ល.ត ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ព្រំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយឡែកជនសង្ស័យមានឈ្មោះ ផឹង រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងនោះជននារីរងគ្រោះបានបញ្ជាក់ដំណើររឿងថា នៅកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នារីរងគ្រោះបានជួបជុំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើដោយមានមនុស្ស ០៧ នាក់។ បន្ទាប់ពីផឹកស៊ីចប់ហើយមិត្តរបស់នាងក៏ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនទៅ ដោយឡែកជនសង្ស័យឈ្មោះ រក្សា ភេទប្រុស បានឌុបសង្សាររបស់គេទៅធ្វើការបាត់ទៅ។ ស្រាប់តែមួយសន្ទុះក្រោយមកជនសង្ស័យក៏បានត្រឡប់មកវិញ រួចបានចាប់អោបនាងពីក្រោយហើយនារីរងគ្រោះក៏បានរុញចេញ។ លុះដល់ម៉ោង ១២:៤៥នាទី ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរូបនាងរហូតបានសម្រេច ក្រោយធ្វើសកម្មភាពរួចជនរងគ្រោះមិនបានមកប្តឹងសមត្ថកិច្ចភ្លាមៗទេ ដោយខ្លាចខ្មាស់គេ និងទុកពេលឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយគ្នា តែដោយសារតែជនសង្ស័យមិនទទួលស្គាល់ពីទង្វើរបស់ខ្លួន ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងតែម្តង៕