ម៉ូតូ ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង!! បណ្តាលអោយមនុស្ស ៤នាក់រងរបួសធ្ងន់

0

កំពង់ស្ពឺ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០ និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចភូមិ ស្រែរលួស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ៖ មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ C100 ពណ៌ខ្មៅ គ្មានផ្លាកលខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ជិះម្នាក់ឯងមានមួកសុវត្ថិភាព) បេីកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើតលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូដែលកំពុងឆ្លងផ្លូវ០១គ្រឿង ម៉ាកHONDA DREAMC125 ពណ៌ ខ្មៅ សេរី២០១១ ពាក់ផ្លាកលេខ កំពង់ស្ពឺ1D-8645 បើកដោយ ឈ្មោះ សែម ចាន់វង់ ស្រី អាយុ ២៦ឆ្នាំ អ្នករួមដំណើរទី១ ឈ្មោះ សែម វិទ្ធី ភេទស្រី អាយុ ៣៥ឆ្នាំ អ្នករួមដំណើរទី២ ឈ្មោះ គុណ ពុទ្ធាភេទ ស្រី អាយុ ៣៨ឆ្នាំ អ្នកទាំងបីរស់នៅភូមិទួល ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជិះគ្នាបីនាក់គ្មានមួកសុវត្តិភាព) បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសមនុស្សនិងខូចខាតសម្ភារះដូចខាងក្រោម ៖
-រងរបួសធ្ងន់មនុស្ស៤នាក់ស្រី៣នាក់ប្រុស១នាក់
-ខូចខាតម៉ូតូ០២គ្រឿងធ្ងន់ ។

ចំពោះអ្នករងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី រីឯអ្នកមិនស្គាល់អត្តសញ្ញាណផ្នែកជំនាញកំពុងស្រាវជ្រាវរកសាច់ញាតិ ។ ចំពោះវត្ថុតាងម៉ូតូទាំងពីរខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផុងដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ