ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:៣០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើកយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានជនជាតិចិន ២នាក់ បើរថយន្តស៊េរីទំនើបម៉ាក VENUCIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ២BP-១៩០២ បានកៀររថយន្តលុចស៊ីស ពាក់ស្លាកលេខ ២AY-៧២៧៧ បណ្តាលអោយរងការខូចខាតរួចព្យាយាមបេីករត់តែត្រូវបានម្ចាស់រថយន្ដនិងប្រជាពលរដ្ឋដេញឃាត់បាន៕