ព្រះសីហនុ៖ មានរថយន្តមួយគ្រឿង ផ្លាកលេខភ្នំពេញ ២G-៨៧១២ បើកជ្រុលទៅបុកចូលសំយ៉ាបផ្ទះពលរដ្ឋមួយកន្លែងតាមផ្លូវសាលារៀនអូរពីរក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ទៀបភ្លឺថ្ងៃ៦ ខែតុលា ឆ្នាំ២០២២ បណ្តាលឲ្យរងការខូចខាតរថយន្តនិងសម្ភារៈមួយចំនួន ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។
បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ថា អ្នកបើកបរជាជនជាតិខ្មែរ បច្ចុប្បន្ននគរបាលចរាចរណ៏បានចាត់ចែងដោះស្រាយតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News