បុកឃឿនផ្លូវហើយ ព្យាយាមបើករត់!! ប៉ុន្តែនៅតែរត់មិនរួចពីសមត្ថកិច្ច

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណជាង ១០យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​​ សង្កាត់​មនោរម្យ​​ ខណ្ឌ​៧មករា​​ រាជធានី​ភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានរថយន្ត Toyota Prius ពាក់ស្លាកលេខភ្នំពេញ​ ២BN-១៣៤៤ បានបើកបុកឡើងឃឿនផ្លូវ ហើយព្យាយាមបើករត់គេច ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមឃាត់បាន។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕