ផ្អើល!! ក្រោយមានការប៉ះទង្គិចគ្នារវាងសន្តិសុខក្លឹបកម្សាន្ត XZOOM ជាមួយយុវជនមួយក្រុម

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៤ទាបភ្លឺថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ មានហេតុការណ៍វាយគ្នាមួយបានកើតឡើងនៅចំណុចបណ្ដោយ​ផ្លូវ​វេងស្រេង​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើក្រុមសន្តិសុខរបស់ក្លឹបកម្សាន្ត XZOOM ដែលមានទីតាំងនៅកន្លែងខាងលើ បានធ្វើការវាយយុវជន​មួយ​ក្រុម​បណ្ដាល​ឲ្យ​មាន​អ្នក​របួស។ ចំពោះមូលហេតុដែលបង្កអោយមានអំពើហឹង្សានេះ នៅមិនទាន់ដឹងនៅឡើយទេ៕