ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ពី ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃសាលារាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអមផង បានចុះធ្វើការឆែកឆេរ និងត្រួតពិនិត្យទីតាំង សេវាទទួលប្រាតិភោគដោយអនុប្បទាន (ដែលមានស្លាកយីហោ ហុករ៉ាស៊ីង) ផ្ទះលេខ៣៥បេអឺ០ ផ្លូវលេខ១៩២ ក្រុម១១ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានរកឃើញម៉ូតូសរុបចំនួន៧៣គ្រឿង ក្នុងនោះមានបណ្ណសម្គាល់យានយន្តបញ្ជាក់ច្បាស់លាស់ ចំនួន ២០ គ្រឿង ចំណែកម៉ូតូចំនួន ៥៣ គ្រឿងទៀត ពុំមានឯកសារមកផ្ទៀងផ្ទាត់ទេ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ