កំពង់ចាម៖ បើយោងតាមរបាយកាណ៍ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថាស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅចុងខែកញ្ញាថ្ងៃទី៣០ឆ្នាំ២០២២នេះបានបន្តហក់ឡើងថែមទៀតដល់កម្ពស់១២,៨២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.៣៩ម៉ែត្រ
ទន្ទឹមនេះដែរសម្រាប់បងប្រជាពលរដ្ឋដែលរស់នៅនៅតាមដងទន្លេមេគង្គទាំងឡាយសូមមានការប្រុងប្រយ័ត្ន។ ហើយសម្រាប់ទឹកទន្លេមេគង្គខេត្តកំពង់ចាមនឹងអាចឡើងដល់កម្ពស់១៤.៣០ម៉ែត្រ ដោយចំណុចប្រកាសប្រុងប្រយ័ត្នសម្រាប់ខេត្តកំពង់ចាមគឺ១៥,២០ម៉ែត្រ។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អជ្ញាធរពាក់ព័ន្ធចូលរួមសហការក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅពេល មានគ្រោះមហន្តរាយកើតឡើងជា យថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា