ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២នេះថា ពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងសុីបញ្ចាំល្មើសច្បាប់ ដែលធ្វើប្រតិបត្តិការរយៈប៉ុន្មានថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធនានា គឺធ្វើការឃាត់ខ្លួនមនុស្ស៩នាក់ដែរ។ ក្នុងនោះ៖
– ករណីទី១ ឃាត់ខ្លួនថៅកែ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន៤នាក់ សរុប៥នាក់ ។
– ករណីទី២ ឃាត់ខ្លួនថៅកែ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន៣នាក់ សរុប៤នាក់៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា