កោះកុង៖ នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៦និង១៣នាទី លើផ្លូវជាតិលេខ៤៨ចន្លោះkm៥៥ -៥៦ នៅចំណុចក្លោងទ្វាវត្ត (ហៅវត្តភ្នំត្រងោល) ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
យោងតាមរបាយការណ៍របស់ នគរបាលចរាចរណ៍ បានឲ្យដឹងថា ការបង្ករគ្រោះថ្នាក់ចរាចរណ៍រនេះធ្វើឡេីងដោយរថយន្ត០១គ្រឿងម៉ាក សាំយុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8232 បើកបរទិសដៅពីកោះកុងទៅអណ្តូងទឹក មកដល់ចំនុចកើតហេតុក៏បានបុកពេញទំហឹងនិងរថយន្ត០១គ្រឿង ម៉ាកលុិចសុីសRX៣០០ ពណ៌ស ពាក់ស្លាកលេខ កោះកុង 1C-1170 ពីខេត្តកំពតទៅក្រុមហ៊ុនញូញៀន (ទិសដៅផ្ទុយគ្នា)។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍រនេះ រថយន្តបង្ករម៉ាកសាំយ៉ុងប្រេីប្រាស់ល្បឿនលឿននៅចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ។ អ្នកបើកបររថយន្ត បង្ករ ឈ្មោះធឿន ផៃ ភេទ ប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង(ស្លាប់នៅហ្នឹងកន្លែងកេីតហេតុ)។ អ្នករួមដំណើរចំនួន០២នាក់ប្រុស (រងរបួសធ្ងន់ចំនួន០១នាក់និងរងរបួសស្រាលចំនួន០១នាក់)។ អ្នកបេីកបររថយន្តរងគ្រោះ ឈ្មោះ ឆាត់ ម៉ាប់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។មានអ្នករួមដំនេីរសរុបចំនួន០៥នាក់ (រងរបួសចំនួន០២នាក់) រងរបួសធ្ងន់០១នាក់ស្រី និងរងរបួសស្រាល០១នាក់ប្រុស។
ករណីនេះ រថយន្តនិងរថយន្តខូចខាតធ្ងន់ យេីងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ រងចាំដោះស្រាយតាមនិតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ