ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ម៉ោង១៧:១១នាទី មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅត្រង់ចំណុចខាងមុខផ្ទះលេខ 17ស្ទួន ផ្លូវ51BT ភូមិសន្សំកុសល3 សង្កាត់បឹងទំពុនទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែមិនបានសម្រេច ។
គួរបញ្ជាក់ថានៅអំឡុងខែកក្កដា ឆ្នាំ២០២២ ម៉ោង១៧:១១នាទី មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅត្រង់ចំណុចខាងមុខផ្ទះលេខ ២៦ ផ្លូវ១៣៥ ភូមិ១ ក្រុមទី៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ចាត់លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញការិយាល័យ ស្រាវជ្រាវ យោង កាមេរ៉ាសុវត្ថិភាព និងបេីកការស៊ើបអង្កេតបឋម រហូតឈានដល់ការកំណត់មុខសញ្ញា ព្រមទាំងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២២:១៥នាទី លេីឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចផ្លូវព្រះសុរាម្រឹត(២៦៨) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដេីម្បីយកមកធ្វេីការសាកសួរ ។
ក្នុងនោះសំភារៈដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JL-២៦៨៣ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់ការិយាល័យ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមម៉ូតូប្រដេញក្រសួងមហាផ្ទៃ