បុកស្លាប់ហើយ!! បើកគេចខ្លួនបាត់ស្រមោល

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ សង្កាត់​ចោមចៅ​ទី​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាខាងលើមានរថយន្តមួយគ្រឿងមិន​ចាំ​ម៉ាកបានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀត ដែលមានស្លាកលេខ ភ្នំពេញ ១FF-៥៤១១ យ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាម ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល៕