មិនដឹងងងុយដេក ឫស្រវឹង!! បានបុកសម្រុកចូលផ្ទះប្រជាជនយ៉ាងនេះ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​១៨០០​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បានបើករថយន្តលុចស៉ីស​ NX​200t​ ភ្នំពេញ​ ២BB-០៥៦៧ រេចង្កូតបុកចូលផ្ទះប្រជាជននៅទីតាំងខាងលើ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ៕