បុករថយន្ត ២គ្រឿងហើយមិនអស់ល្បឿន! បន្តទៅបុកបង្គោលភ្លើងទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណជិត ៥ទាបភ្លឺថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ហាណូយ​ ក្នុង​សង្កាត់​គោក​ឃ្លៀង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

បានតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៣B-៧៦១៣ បើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុកនឹងរថយន្ត ២គ្រឿងទៀតបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ប៉ុន្តែរថយន្តកុងតឺន័រមិនទាន់អស់ល្បីក៏បន្តទៅបុកនឹងបង្គោលភ្លើងបន្ថែមទៀត៕