ទើបអាយុ ១៧ឆ្នាំ ហើយជាសិស្សសាលាទៀត!! បែរជាមកធ្វើរឿងមួយនេះតាមដងផ្លូវ

0

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​ និង​៣០​ នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ នៅ​ចំណុច​ផ្លូវ​បេតុង​លូ​ទឹក​ស្អុយ​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​)​ ។​

​ជនសង្ស័យ​មានឈ្មោះ​សន​ វិសាល​ ហៅ​ហុង​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ -​មុខរបរ​ សិស្ស​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​មិន​ចាំ​លេខ​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើរ​នៅ​ចំណុច​មុខ​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម​លេខ​២១២​ ផ្លូវ​លេខ​២១៧​ ក្រុម​៥២​ ភូមិ​១៧​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​ និង​០០​ នាទី​ ។​

​សម្ភារៈ​បាត់បង់​មាន​ ៖​ -​កាបូប​ក្រវាត់​ចង្កេះ​ ពណ៌​ខ្មៅ​ ចំនួន​០១​ ,​ប្រាក់​ដុល្លារ​ចំនួន​៨០០​ដុល្លារ​អា​មេ​រិ​ក​ ,​ប្រាក់​រៀល​ចំនួន​ ២៩០,០០០​រៀល​ និង​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ ចំនួន​០១​ គ្រឿង​ ។​

​ករណី​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា