បាត់ដំបង ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីព្រឹក ត្រង់ចំណុចក្រុមទី១១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីក្មេងប្រុសបានលង់ទឹកស្រះ បណ្តាលអោយស្លាប់បាត់បង់ជីវិត ។
ជនរងគ្រោះឈ្មោះ ឆេង ហាវ ភេទប្រុស អាយុ៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។ នៅថ្ងៃកើតហេតុក្មេងប្រុសរូបនេះបានចុះលេងទឹកស្រះក្រោយផ្ទះ ខណៈដែលចុះដល់ទឹកជ្រៅហើយខ្លួនមិនចេះហែលទឹកផងនោះ ទើបបណ្តាលអោយលង់ស្លាប់តែម្តង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះ ឈ្មោះ ឆេង ហាវ ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ