កោះកុង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី មានករណីមនុស្សផឹកថ្នាំបាញ់ស្បូវ ធ្វើអត្តឃាត សម្លាប់ខ្លួន ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ។ ក្រោយពីទទួលបានពត័មានកម្លាំងជំនាញ បានចុះពិនិត្យសាកសព ដោយមានការចូលរួម: គ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក និងមេភូមិ និងកម្លាំងប៉ុស្តិ៍នគររដ្ឋបាល ។
សពឈ្មោះ ពុធ គឹម ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ក្រោយពិនិត្យសាកសពរួចលោកគ្រូទេព្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាំបាញ់ស្បូវ ពិតប្រាកដមែន។ តាមការបំភ្លឺពីសាច់ញាត្តិ បណ្ដាលអោយជនរងគ្រោះ ផឹកថ្នាំបាញ់ស្បូវសម្លាប់ខ្លួន មូលហេតុមានវិបត្តក្នុងក្រុមគ្រួសារ។ បច្ចុប្បន្ន សពជនរងគ្រោះសមត្ថកិច្ចយើងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង