ក្តៅៗ ក្រសួងអប់រំ បើកការស្រាវជ្រាវករណីនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ វាយសិស្សស្រីម្នាក់ (មានវីដេអូ)

0

ភ្នំពេញ៖ ក្រោយមានការបែកធ្លាយនៅវីដេអូ សកម្មភាពរបស់នាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល វាយសិស្សស្រីម្នាក់ បានធ្វើអោយផ្អើលបណ្តាលសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្នុងនោះលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់អោយដឹងថា “ក្រសួងអប់រំ យុវជន និងកីឡាកំពុងស្រាវជ្រាវករណីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះមហាជន ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់ គុណភាពអប់រំកម្ពុជា”។

ដោយឡែកតាមរយៈវីដេអូខាងលើ ត្រូវបានបញ្ជាក់ថានាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ដែលវាយសិស្សស្រីនោះ មានឈ្មោះថា ម៉ម សុធានី៕