អាយុ ៦១ឆ្នាំហើយ មិនគិតទៅវត្តកាន់សីល! បែរជាមកធ្វើសកម្មភាពដែលសង្គមស្អប់ខ្ពើម

0

ប៉ៃលិន៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបញ្ជូនសំណុំរឿង ចំនួន០១ករណី និងជនសង្ស័យចំនួន០១នាក់ ទៅសាលាដំបូងខេត្តប៉ៃលិន  ពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស។

ជនត្រូវចោទឈ្មោះ ហែម មាន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវបានធ្វើការឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៥០៥/២២ របស់លោក លី ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន ពីបទរំលោភសេពសន្ថវៈមានស្ថានទំងន់ទោសប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០១៩ នៅចំណុចអូរក្រោយផ្ទះជនរងគ្រោះស្ថិតនៅ  ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្នកម្លាំងជំនាញបានអនុវត្តតាមដីកាយកជនត្រូវចោទខាងលើ ទៅពន្ធនាគារខេត្តប៉ៃលិន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ