ចោរលួចម៉ូតូ មានសុទ្ធតែរថយន្តចាំបិទគូទទៀត (មានវីដេអូ)

0

ហ្វេសប៊ុក៖ នេះបើយោងតាមការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គណនីដែលមានឈ្មោះថា Chor Sreypich នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអោយដឹងថា “សូមជួយចែករំលែកតៗទាំងអស់គ្នាបងប្អូន ដើម្បីចូលរួមការពារនឹងប្រុងប្រយ័ត្នទាំងអស់ជាមួយមុខសញ្ញាក្រុមចោរលួចម៉ូតូយ៉ាងសកម្ម(សំខាន់មានឡាននៅបិទគូទទៀតផង) សូមប្រុងប្រយ័ត្នអោយបានខ្ពស់មិនថាបងប្អូនដែលមានផ្ទះជួល ផ្ទះសំណាក់ ឬផ្ទះផ្ទាល់ខ្លួនទេ។ សកម្មភាពចោរចូលលួចម៉ូតូ គ្មានខ្លាចអីតិច ដើរធ្វើមិនដឹង”៕