មុខសញ្ញាលួច និងឆក់ ចំនួន ៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

​កំពង់ឆ្នាំង​ ៖​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ បង្ហាញ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​០៨​នាក់​ ក្នុង​ករណី​ លួច​មាន​ស្ថាន​ទម្ងន់ទោស​ និង​ករណី​ឆក់​ ។​

​ប្រតិបត្តិការ​នេះ​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​០៤​របស់​ខេត្តកំពង់ឆ្នាំង​មាន​ អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ សាមគ្គី​មាន​ជ័យ​ ទឹកផុស​ និង​រលាប្អៀរ​ ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ចំនួន​០៨​នាក់​ ពាក់ព័ន្ធ​ករណី​ លួច​ មាន​ស្ថាន​ទម្ងន់ទោស​ និង​ករណី​ឆក់​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​ ខែកក្កដា​ ខែសីហា​ ឆ្នាំ​២០២២​ កន្លង​មក​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ