ព្រះសីហនុ៖ បុរសម្នាក់ដែលអ្នកភូមិស្គាល់ថាជាជាងជួសជុលម៉ូតូ នៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែង ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។
សមត្ថកិច្ចស្រុកព្រៃនប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងចន្លោះ គីឡូម៉ែត្រលេខ ១៧៩-១៨០ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ រវាងរថយន្ត មួយគ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ បុកប៉ះជាមួយម៉ូតូជនរងគ្រោះ បន្ទាប់មកម៉ូតូបានឃ្ទាតទៅប៉ះផ្ទប់នឹងរថយន្តកុងតឺន័រមួយគ្រឿងផ្សេងទៀត បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចស្រុកព្រៃនប់បានចុះអន្តរាគមន៌ សម្រួលចរាចរណ៏និងដោះស្រាយបន្តតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News