ភ្នំពេញ៖ បណ្តាញផ្សព្វផ្សាយក្នុងស្រុកចេញផ្សាយថា រថភ្លេីងមួយខ្សែ ចេញពីខេត្តបាត់ដំបងឆ្ពោះមកចូលមករាជធានីភ្នំពេញ ជួបហេតុការណ៏ក្រឡាប់ទូរថភ្លើងមួយចំនួនធ្លាក់ចេញពីផ្លូវដែក ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
បើតាមការស្រង់សម្តីពីសមត្ថកិច្ចថា ទូរថភ្លេីងដែលក្រឡាប់នេះ កេីតឡេីងកាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២២ នៅចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងថាមូលហេតុដោយសារស្រុតកំណល់ធ្វេីឱ្យទូរថភ្លើងផ្អៀងក្រឡាប់តែម្តង៕
ប្រភព៖ Huy Bunleng News