អគ្គីភ័យឆាបឆេះតូបលក់ដូរនៅផ្សារតូចទួលសង្កែ អស់ចំនួន ៩តូប

0

ភ្នំពេញ ៖​ អគ្គិភ័យបានឆាបឆេះតូបលក់ដូរផ្សារតូចទួលសង្កែ មួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​១១ និង៣០នាទីយប់​ ថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០២២ ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវលេខ៩០១​ ក្រុមទី៤​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានឲ្យដឹងថា​ ៖ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះតូបលក់ដូរចំនួន​ ៩តូប​ ទំហំ ១,៥ម៉ែត្រ X ២ម៉ែត្រ អស់ទាំងស្រុង​ ដែលសង់ឡេីងអំពី​ ដែកប្រក់សង្ក័សី ។ 

មន្ត្រីជំនាញបានបន្តទៀតថា​ ៖ នៅវេលាម៉ោង​១២ និង២០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៦ឡាន ស្មើរនឹង ២៨ម៉ែត្រគូប, រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៦គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ១ឡានសើ្មនឹង ៦ម៉ែត្រគូប ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ