នៅចាំក្រុមនេះបានទេ!! ឥលូវសមត្ថកិច្ចស្រាវជ្រាវចាប់បានម្នាក់ហើយ

0

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាឆក់ យ៉ាងសកម្មភាពនៅលើស្ពានស្ទឹងមានជ័យ ក្នុងចំណោមបក្ខពួកចំនួន១២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខធនាគារអេប៊ីអេ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ដែលប្រព្រឹត្តនៅចំណុចខាងកើតវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះខេង ម៉ារ៉ាន ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះឈៀង សំណាង ហៅឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JF ១៩៥៤។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ