ម្យ៉ាងដែរ!! ខ្ចីម៉ូតូមិត្តភក្តិ យកទៅបញ្ចាំ យកលុយផឹកស៊ី និងប្រើគ្រឿងញៀន

0

​បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​  ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​ករណី​ រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៦​យប់​ ថ្ងៃ​ទី​០៤​ ខែ​ សីហា​ ឆ្នាំ​២០២២​ នៅ​ភូមិ​គោក​កឋិន​ ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឈូក​ ងើយ​ស្រី​និ​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជា​មិត្ត​ភ័ក្តិ​នឹង​ជន​រង​គ្រោះ​(​ម្ចាស់​ម៉ូតូ​)​ រស់នៅ​ភូមិ​២​ ឃុំ​កំពង់ស្វាយ​ ក្រុង​សិរី​សោ​ភ័​ណ្ឌ​ ខេត្តបន្ទាយមានជ័យ​(​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២)​ ។​

សមត្ថកិច្ច​បន្ត​ថា​ នៅ​វេលា​ម៉ោង​០៦​យប់​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២២​ ជនសង្ស័យ​បាន​ខ្ទី​ម៉ូតូ​របស់​ឈ្មោះ​ ឈួ​ ក​ក្ត​ដា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​គោក​កឋិន​ ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ម៉ាក​ហុងដា​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1P-7642​ ជិះ​ទៅ​លេង​បងប្អូន​មួយ​ថ្ងៃ​ បន្ទាប់​មក​ស្រាប់តែ​មិនឃើញ​ ឈូក​ ងើយ​ស្រី​និ​ន​ យក​ម៉ូតូ​មក​ឲ្យ​វិញ​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ បន្ទាប់​មក​ម្ចាស់​ម៉ូតូ​បាន​ទូរស័ព្ទ​សួរ​ តែ​ ឈូក​ ងើយ​ស្រី​និ​ន​ សន្យា​ពន្យារពេល​ថ្ងៃនេះ​ ថ្ងៃ​នោះ​ ។​ ព្រោះតែ​ជឿ​ទុកចិត្ត​មិត្តភក្តិ​ មិន​បាន​ដាក់​បណ្តឹង​នោះ​ទេ​ ។​ ដោយ​ការ​និយាយ​កុហក​ច្រើន​ដង​ពេក​ ម្ចាស់​ម៉ូតូ​បាន​ស្រាវជ្រាវ​និង​រក​ឃើ​ជនសង្ស័យ​ គេចខ្លួន​ទៅ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​ក៏​បាន​សួ​នាំ​រក​ម៉ូតូ​ ទើប​ដឹង​ថា​ម៉ូតូ​នោះ​គេ​យក​ទៅ​បញ្ចាំ​យក​លុយ​ចាយវាយ​អស់​ ។​ នៅ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រោយ​ដឹង​ថា​ មិត្ត​ភ័ក្តិ​របស់​ខ្លួន​ស៊ីដាច់​ម៉ូតូ​ ទើប​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ពេល​នោះ​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ថ្មពួក​ សហការ​ជាមួយ​កម្លាំង​ន​របាល​ជំនាញ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​មក​សួរនាំ​ ។​

​នគរបាល​ស្រុក​ថ្មពួក​ បាន​បន្ថែម​ទៀត​ថា​ ជនសង្ស័យ​ឈ្មោះ​ឈូក​ ងើយ​ស្រី​និ​ន​ បាន​សារភាព​ថា​៖​ខ្លួន​ពិតជា​មាន​ចេតនា​បាន​យក​ម៉ូតូ​មិត្ត​ភ័ក្តិ​របស់​ខ្លួន​នោះ​ទៅ​បញ្ចាំ​ នៅ​ក្លឹ​ប​ថេ​ក​ដោ​ន​ បាន​ប្រាក់​ចំនួន​១០.០០០​បាត​(​មួយ​ម៉ឺន​បាត​)​ ហើយ​យក​លុយ​ផឹកស៊ី​ និង​ប្រើប្រាស់​គ្រឿងញៀន​អស់​ ។​

​ជនសង្ស័យ​ក្រោយ​ពី​ទ​ទួ​ទល​បាន​ចម្លើយ​ត​សារភាព​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបន្ទាយមានជ័យ​ ចាត់ការ​តាម​នីតិវិធី​ ។​ ដោយឡែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​ចំណាត់ការ​នៅ​ឡើង​នោះ​ទេ​ ព្រោះ​លិខិត​បញ្ចាំ​ត្រូវ​ជនសង្ស័យ​ធ្វើ​ជ្រុះ​បាត់​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ