ចាប់បានជនសង្ស័យ ២នាក់ ពាក់ព័ន្ធ​ករណី​ឆក់ទូរសព្ទដៃ

0

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​២៥​នាទី​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រ​លិ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ បាន​ឃាត់ខ្លួន​សង្ស័យ​ចំនួន​២​ នាក់​ ពាក់ព័ន្ធ​ករណី​ លួច​មាន​ស្ថាន​ទំងន់ទោស​ (​ឆក់​យក​ទូរ​សព្ទ​ដៃ​)​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ចុង​ ប៊ុ​ន​តុង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បុ​ខរ​បរ​នៅផ្ទះ​ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​១​ ផ្លូវ​មិន​ចាំ​ សង្កាត់​ ស្រះ​ចក​ ខណ្ឌដូនពេញ​ (​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ លទ្ធផល​ (​អវិជ្ជមាន​)​ គ្រូពេទ្យ​ធ្វើតេស្ត​ជំងឺ​កូ​វី​ដ​-១៩១៩​លទ្ធផល​ (​អវិជ្ជមាន​)​ និង​ឈ្មោះ​ លឹ​ម​ សុខ​ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៧​ ផ្លូវលំ​ ភូមិ​មិន​ចាំ​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ សមត្ត​កិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល​ (​វិជ្ជមាន​)​ គ្រូពេទ្យ​បាន​យក​សំណាក​ពិនិត្យ​ជំងឺ​កូ​វិ​ដ​-១៩​លទ្ធផល​ (​អវិជ្ជមាន​)​ ។​ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​ ២០២២​ម៉ោង​ ២​និង​២៥​នាទី​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៣៧Eo​ ផ្លូវ​២១៤​កែង​៩៣​ ភូមិ​ ៣៨​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ភី​រុំ​ ស្រី​លាក់​ ភេទ​ ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់​អីវ៉ាន់​តាម​អន​ឡាញ​ មាន​ទីលំនៅ​ខុន​ដូរ​ ផ្លូវ​បេតុង​ភូមិ​ មិន​ចាំ​ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

វត្ថុ​តាង​និង​សម្ភារៈ​ចាប់​យក​ពី​ជនសង្ស័យ​មាន​ ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​1FE-4403​ ជា​មធ្យោបាយ​ជន​ស​ង្ស​យ័​ជិះ​ធ្វើ​សកម្មភាព​ ។​ ចំណែក​សម្ភារៈ​បាត់បង់​ (​ទូរ​សព្ទ​ដៃ​ចំនួន​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​១៣​ ប្រូ​ម៉េ​ក​ ពណ៌​ផ្ទៃមេឃ​)​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្តរ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ