ឆក់ខ្សែភ្លើងបុរស ៣នាក់ ខណៈឡើងជួសជុលប្រព័ន្ធបណ្តាញអគ្គីសនីលើបង្គោលភ្លើង

0

រតនគិរី៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីឆក់ខ្សែភ្លើងទៅលើបុរស៣នាក់ ដែលកំពុងបំពេញការងារជួសជុលប្រព័ន្ធបណ្តាញអគ្គីសនី នៅទីតាំងមុខការ៉ាស់សាំងប្រេងយើងភ្លាម លោកវេជ្ជបណ្ឌិត ហុីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានចាត់ឱ្យក្រុមរថយន្តសង្គ្រោះចេញទៅទទួលយកអ្នកដែលត្រូវបានឆក់ខ្សែភ្លើងទាំង៣នាក់នោះ យកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោមការដឹកនាំសង្គ្រោះដោយផ្ទាល់ពីលោកប្រធានមន្ទីរពេទ្យ រួមនឹងក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ទាំង៣នាក់នេះ ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា និងកំពុងដាក់ឱ្យសម្រាកតាមដានបន្តដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕

 

ប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី