មិនត្រឹមតែពលករខ្មែរទេ ដែលចោលការងារ! ក៏មាននិស្សិតថ្នាក់បណ្ឌិតម្នាក់ឈប់រៀន វិលមកកម្ពុជាវិញ ព្រោះតែជំនឿរឿងទឹកលិចផែនដី

0

ភ្នំពេញ៖ យ៉ាងហោចមានពលករប្រមាណជាង ៥០០នាក់ និងនិស្សិតថ្នាក់បណ្ឌិតម្នាក់ បានឈប់ធ្វើការងារ និងវិលចូលមកប្រទេសកម្ពុជាវិញ ក្រោយពួកគាត់ជឿទៅលើការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

ក្នុងនោះបើយោងតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា នៅចន្លោះថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ មានពលករខ្មែរមកពីកូរ៉េចំនួនជាង ៤០០នាក់, ពីជប៉ុនជាង ១០០នាក់ និងនិស្សិតថ្នាក់បណ្ឌិតម្នាក់ មកពីប្រទេសជប៉ុន បានលាឈប់ នឹងត្រឡប់ចូលប្រទេសវិញ។

លោកបានបន្ថែមថា អ្នកដែលឈ្មោះទាំងនោះបានយកលេសដូចជាឪពុកម្តាយឈឺធ្ងន់ ដើម្បីសុំច្បាប់ឈប់។ ដោយឡែកអ្នកខ្លះមិនត្រូវបានអនុញ្ញាតអោយឈប់ ក៏ធ្វើការឈប់ទាំងអត់ច្បាប់តែម្តង៕

ប្រភព៖ Freshnews