កណ្តាល៖ ថៃ្ងអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ២០:៣០ នាទីយប់ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋផ្តល់ព័ត៌មាន មានភ្លើងឆេះផ្ទះមួយកន្លែង ដែលស្ថិតនៅនៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ដោយក្នុងនោះម្ចាស់ផ្ទះឈ្មោះ សុខ រិទ្ធភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ គា ហេង អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (បញ្ជាក់ពេលកើតហេតុម្ចាស់ផ្ទះនៅភ្នំពេញ) ។
+ សម្ភារៈខូចខាត់មាន:
- ផ្ទះចំនួន ០១ខ្នង ខូចខាតទាំងស្រុង
- ទូដាក់ខោអាវចំនួន ០១
- ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ០៦× ០៩ មែត្រ
ចំពោះមូលហេតុបង្ករឡើងដោយឈ្មោះ រិទ្ធ សុភាព ភេទ ប្រុសអាយុ ៣១ ឆ្នាំ ត្រូវជាកូនជាអ្នកដុត ជាអ្នកប្រើប្រាស់គ្រឿងញៀន។ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែក និងលោកវរសេនីយ៍ទោ ឡុង អូណា អធិការរង នឹងមានសមាសភាពចូលរួម៖
- កម្លាំងអន្តរាគមន៍ នៅអធិការស្រុកលើកដែក១០
- មេឃុំកំពង់ភ្នំ
- កម្លាំងប៉ុស្តិ៍កំពង់ភ្នំ
- ប្រជាការពារភូមិ
ប្រភពពីកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកលើកដែក ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរ ០៨ម៉ែត្រគូបទើបរលត់ជាស្ថាពរនៅវេលាម៉ោង ១១:២០ នាទីយប់ ថ្ងៃខែឆ្នាំដដែល។ ករណីខាងលើនេះមិនបណ្តាលអោយរងរបួសដល់អាយុជីវិតមនុស្សឡើយ៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ