Home សង្គម ផ្ទុះអាវុធនៅខណ្ឌជ្រោយចង្វារព្រឹកមិញ គឺជាការប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញឿន!!

ផ្ទុះអាវុធនៅខណ្ឌជ្រោយចង្វារព្រឹកមិញ គឺជាការប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញឿន!!

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៨:៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២មានករណីផ្ទុះអាវុធមួយបានកើតឡើងរវាងសមត្ថកិច្ច នឹងក្រុមអ្នកជួញដូរគ្រឿងញៀននៅចំនុចមុខផ្ទះលេខ៣៦៨ ផ្លូវកែវចិន្តា ក្រុមទី៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្នុងនោះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន រហូតឈានដល់មានការផ្ទុះអាវុធនេះ បណ្តាលអោយស្លាប់ជនសង្ស័យម្នាក់ ចាប់ខ្លួនមនុស្ស ៣នាក់ (ក្នុងនោះម្នាក់របួសធ្ងន់។ ដោយឡែកក៏មានប្រជាជន ៣នាក់បានរងរបួសក្នុងហេតុការណ៍ផងដែរ ដោយម្នាក់របួសដោយសារគ្រាប់កាំភ្លើង និង២នាក់រងរបួសបាក់ជើងដោយសារជនសង្ស័យបានបើករថយន្តបុក។

ក្នុងនោះសមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យទាំង ៤នាក់រួមមានឈ្មោះ នុំ ម៉ាឡាគុន ភេទប្រុស អាយុ៣៤ឆ្នាំ, ឈ្មោះ សែប ជីលែនស៊ុក ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ ណាកូ ភេទប្រុស អាយុ៤៤ឆ្នាំ (របួសធ្ងន់ដោយសារគ្រាប់កាំភ្លើង និងឈ្មោះ ជែម ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់)។ ជនសង្ស័យទាំង ៤នាក់ គឺសុទ្ធតែជាជនជាតិថៃ។ ចំពោះគ្រឿងញៀនដែលដកហូតបានមានចំនួន ៤២ដុំ៕

Previous articleមកស្គាល់ឈ្មោះស្ពានអាកាសទី៧ និងទី៨នៅក្នុងរាជធានីភ្នំពេញ
Next articleឆេះខ្ទេចគ្មានសល់! ព្រោះតែកូនប្រុសញៀនថ្នាំ ជាអ្នកដុតដោយផ្ទាល់ដៃ