កណ្តាល៖ នៅវាលម៉ោងប្រមាណ ២២:៣០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បានធ្វើការលោតទឹកសម្លាប់ខ្លួននៅចំណុចស្ពានព្រែកតាមាក់ត្រើយខាងលិច ដែលស្ថិតនៅក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ សុខ សៀន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា ដែលមានទីលំនៅសព្វថ្ងៃ នៅភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងបន្សល់ទុកមានរួមមានម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកoppoចំនួន ០១គ្រឿង, ស្បែកជើងផ្ទាត់ពណ៏ខៀវ លេខ១០ចំនួន០១គូរ។
សមត្ថកិច្ចបានបញ្ជាក់ថានៅថ្ងៃកើតហេតុខាងលើមានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបានរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍ថាមានករណីមនុស្សលោតទឹកពីលើស្ពានព្រែកតាមាក់។ ក្រោយពីទទួលព័ត៍មានភ្លាម កំលាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុឃើញមានបន្សល់ទុកនៅសម្ភារះដូចរៀបរាប់ខាងលើនៅកន្លែងកើតហេតុ។ ហើយសមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះសាច់ញាតិ ។រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ទើបដឹងអត្តសញ្ញាណជនរងគ្រោះ ដោយសាច់ញាតិ ប្រពន្ធបងប្អូនជនរងគ្រោះបានមកទំនាក់ទំនងនៅប៉ុស្តិ៍ដោយបានបញ្ជាក់ថា សម្ភារៈម៉ូតូស្បែកជើង ទូរស័ព្ទពិតជារបស់ជនរងគ្រោះពិតមែន។ ប្រពន្ធជនរងគ្រោះបានបញ្ជាក់ថានៅថ្ងៃកើតហេតុវេលាម៉ោង១៨:០០នាទី ជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធរឿងកូនធ្វើអោយខូចទូរស័ព្ទដោយប្រកែកគ្នាខ្លាំងរហូតដល់ជនរងគ្រោះហៅប្រពន្ធទៅលែងលះគ្នានៅផ្ទះមេភូមិតែប្រពន្ធមិនព្រមទៅ។ ដូច្នេះជនរងគ្រោះក៍ជិះម៉ូតូចេញពីផ្ទះទៅតែម្នាក់ឯង ដោយពាក់អាវយឺតដៃខ្លីកបើក ពណ៌លឿង ស្លៀកខោក្រណាត់ជើងវែងពណ៌ខ្មៅទៅផឹកស្រាលនៅផ្ទះបងថ្លៃឈ្មោះពៅ រហូតដល់ម៉ោង២២:៣០នាទីជនរងគ្រោះបានជិះម៉ូតូចេញមកបាត់តែម្តង៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ