ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0

​កំពង់ស្ពឺ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​០១​នាក់​ នៅ​ចំណុច​ភូមិ​ស្ដុក​ស្លាត​ ឃុំ​ភ្នំ​តូច​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២២​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ហឿ​ន​ ហ៊ី​ម​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ទួល​សេរី​ ឃុំ​ទួល​ព្រិច​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ។​ ក្នុង​នោះ​ដកហូត​វត្ថុ​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​៧​កញ្ចប់​ (២​តូច​ ,​ ៤​មធ្យម​ និង​ ១​ធំ​)​ ទម្ងន់​ ក្រាម​ និង​ ម៉ូតូ​ ១​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ