បាត់ដំបង ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៥០នាទីព្រឹក ត្រង់ចំណុចក្រុមទី៦ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកអូរស្លាប់ ០១លើក ។
ជនរងគ្រោះឈ្មោះ ប៉ែត គីង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា មូលហេតុបណ្តាលអោយជនរងគ្រោះលង់ទឹកអូរស្លាប់ ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ(ស្កន់ជាន់) ខណៈចុះដងទឹងអូរស្រាប់តែជំងឺធ្វើទុក្ខទើបធ្លាក់លង់ស្លាប់តែម្តង ។
ក្រោយពីកម្លាំងនគរបាលស្រុកសង្កែ និងផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ប៉ែត គីង ពិតជាលង់ទឹកអូរស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ