មណ្ឌលគិរី ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២ និង១៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ នគរបាល ៣.២០២១ បើកធ្លាក់ជ្រោះដោយខ្លួនឯង បណ្តាលឱ្យមានមនុស្សរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ នៅចន្លោះគីឡូម៉ែត្រ៩២-៩៣ លើផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
មន្រ្តីនគរបាលស្រុកអូរាំង បានឱ្យដឹងថា ៖ អ្នកបើកបរឈ្មោះ ឈា សុភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត រស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (របួសធ្ងន់) ។ អ្នករួមដំណើរម្នាក់ឈ្មោះ ជុំ ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន រស់ នៅភូមិខ្នោរការ ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល (រងរបួលស្រាល) ។ មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង មកពីរថយន្ដចុះចំណោតលឿនហើយដាច់ប្រាំងក៏បានរេចង្កូតធ្លាក់ជ្រោះតែម្ដង ។
បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យរាជធានីភ្នំពេញ រីឯរថយន្តត្រូវបានកម្លាំងជំនាញសណ្ដាប់ធ្នាប់កំពុងរករថយន្តស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ