ចាប់បានចោរឆក់ទូរស័ព្ទ ២នាក់នៅស្រុកថ្មគោល និងស្រុកបវេល

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោ​ ង​១៤​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៦​ ភូមិ​វាល​ទ្រា​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​)​ ០១​គ្រឿង​ម៉ាក​OPPO​ ពណ៌​ផ្ទៃមេឃ​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ សំ​ សុភាព​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​វាល​ទ្រា​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​លុះដល់​វេលា​ម៉ោង​១៥​និង​០០​នាទី​ ថ្ងៃខែ​ដដែល​ ត្រង់​ចំណុច​ក្រុម​ទី​០១​ ភូមិ​គោក​ខ្ពស់​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​)​ កើតឡើង​ម្តងទៀត​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្ត​ស​ ញ្ញាណ​ចំនួន​ ០២​នាក់​ ជិះ​ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ក្រហម​ មិន​ស្គាល់​ស៊េរី​និង​ស្លាក​លេខ​ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ិ​ល​ សឿ​ប​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​មូលដ្ឋាន​ខាងលើ​ ខណៈ​ជន​រង​គ្រោះ​ឱ្យ​កូន​លេង​ទូរស័ព្ទ​ម៉ាក​ OPPO​ ។​

​បន្ទាប់​ពី​កើតហេតុ​ ជន​រង​គ្រោះ​បាន​ប្តឹង​ចូល​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ដែល​មាន​លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ ជា​អធិការ​នគរបាល​ស្រុក​ ។​

​អនុវត្ត​តាម​បទបញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែនការ​រងារ​នគរបាល​ព្រហ្មទណ្ឌ​ សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​ មាន​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​ ជា​អធិការ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ជនសង្ស័យ​ចំនួន​០២​នាក់​ ៖​ ១-​ឈ្មោះ​ ហ៊ុន​ សេង​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​តា​ប៉ុន​ ឃុំ​តា​ប៉ុន​ ស្រុក​សង្កែ​(​ជន​ដៃដល់​)​ ។​ ២-​ឈ្មោះ​ រី​ វ័​ន្ត​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ហៃសាន​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ (​អ្នក​បើក​ម៉ូតូ​)​។​

​ដកហូត​សម្ភា​រះ​តាង​រួម​មាន​៖​ -​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​២០២០​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AL-6046​ -​ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​ ម៉ាក​OPPO​ ។​

​ក្រោយ​ពី​បាន​សារភាព​ទទួលស្គាល់​នូវ​សកម្មភាព​ល្មើស​របស់​ខ្លួន​ សមត្ថកិច្ច​នគរបាល​ស្រុក​បាន​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ​ ដើម្បី​ធ្វើ​ចាត់ការ​បន្ត​តាម​នីតិវិធី​-​ច្បាប់​ រីឯ​ទូរស័ព្ទ​ដៃ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ